ចង្វាក់ : Slow Rock តុង : Gmajor ចូល | G Em | C D7 | G Em | C D7 | វគ្គ១ | G Em | Am D7 | G Em | Am D7 | | G Em | Am D7 | Am C | Am D7 | វគ្គ២ | G Em | Am D7 | G Em | Am D7 | | G Em | Am D7 | Am C | G D7 | បន្ទរ | G | Em | G | D7 G7 | | C Em | Am D7 | Am C | Am D7 | វគ្គ៣ | G Em | Am D7 | G Em | Am D7 | | G Em | Am D7 | Am C | G D7 | ចប់ | G Em | C D7 | G Em | C D7 | អានី ខ្ញុំនឹងច្រៀងចំរៀងនេះដើម្បីអ្នក 1. អានី រាត្រីដែលរៀមបានជួបថ្លៃ រាត្រី ដែលនាំមកនូវក្តីវិបត្តិ ញាប់ញ័រ ក្នុងចិត្ត ដែលរូបស្រីមិនគិត អាណិតដល់រូបខ្ញុំលួចសំឡឹងអ្នក ។ 2. អានី ពេលស្រីរាំបងពាំទុក្ខព្រួយ ខ្លួនមួយ ទ្រូងរែងព្រួយ ក្រៀមក្រំខ្លោចផ្សា យ៉ាងណា ប្រាថ្នា សូមតែចិត្តភក្តី បើថ្លៃមិនបេតី សូមស្រីមេត្តា ។ R. ខ្ញុំឈរគៀនលួចគន់ភ័ក្ត្រា ដូចដួងតារាដែលរះសែនឆ្ងាយ ចិត្តរៀមនៅ នឹកស្តាយដល់កាយស្រី ថ្លៃមិនប្រណីបេះដូងកំព្រា ។ 3. អូ អូ អានី រឿងអ្វីទៀតខ្ញុំបំភ្លេចបាន កល្យាណ បំភ្លេចមិនបានដោយរឿងហេតុអ្វី សូមស្រី ជួយឆ្លើយ នូវចំលើយយ៉ាងខ្លី បើថ្លៃមិនបេតី សូមស្រីមេត្តា ។
អានី
ឱស្នេហ៍មាសបង
ចង្វាក់ : Bolero តុង : D#minor ចូល | D#m | D#m | A#m | D#m | វគ្គ១ | D#m | F# | D#m C#add9 | F# | D#m | C#add9 A#m | A#m | A#7 | វគ្គ២ | D#m | F# | D#m C#add9 | F# | D#m | C#add9 A#m | F# A#7 | D#m | បន្ទរ | D#m | F# | F# | A#m | D#m | C#add9 | A#m | A#7 | វគ្គ៣ | D#m | F# | D#m C#add9 | F# | D#m | C#add9 A#m | F# A#7 | D#m | ចប់ | D#m | D#m | D#m - | 1. ឱស្នេហ៍មាសបង ស្ដាប់ភ្លេងបងច្រៀងបំពេរ ជាតិនេះរៀមស្នេហ៍ ស្នេហ៍អូនជាប់ក្នុងហឫទ៌យ ពេលញ៉ាំក៏ញ៉ាំមិនបាន ពេលគេងទុកព្រួយរាល់ថ្ងៃ ដឹងទេចរណៃ បងសូមស្នេហ៍ស្រីប្រាកដ ។ 2. ស្រលាញ់បងទៅ បងនឹងលើកទូលថ្នក់ថ្នម បំពេរបីបម ឆោមស្នេហ៍មិនអោយកង្វល់ ពាក្យពិតបងពោលពាក្យពិត ចិត្តស្នេហ៍តែឆោមនិមល លោកនេះ លោកមុន ស្នេហ៍អូនលុះគ្រាក្សិណក្ស័យ ។ R. រៀមនឹងថ្នាក់ថ្នម បីបមឆោមកែវនិមល រៀមស៊ូអត់ធន់ ទ្រាំទុក្ខលំបាករីងរៃ គេថាផ្លូវថ្នល់ រថយន្តជាគូនិស្ស័យ ដួងចៃដួងចៃ បងក្ស័យតាមស្រីជានិច្ច ។ 3. ឱស្នេហ៍មាសបង ប្រសិននួនល្អងព្រមប្រាណ ល្អណាស់កល្យាណ បើស្នេហ៍ប្រែជាទឹកមន្ត អោយក្ស័យក៏បងព្រមក្ស័យ មិនស្ដាយជីវិតឡើយអូន ភ័ក្ត្រមូលដូចចន្ទ្រ បងសូមរួមរ័ក្សលុះក្ស័យ ។
សម្លេងហ្គីតា
ចង្វាក់ : Bolero Jerk តុង : F#minor ចូល | F#m | D | C#7 | F#m C#7 | F#m - | វគ្គ១ | F#m | F#m | Bm | Bm | Bm | Bm | C#7 | C#7 - | វគ្គ២ | F#m | F#m | Bm | Bm | Bm | C#7 | F#m | F#m - | បន្ទរ | Bm | Bm | C#7 | C#7 | G#m | G#m | G#m | G#m - | វគ្គ៣ | F#m | F#m | Bm | Bm | Bm | C#7 | F#m | F#m - | ចប់ | F#m | Bm | C#7 | F#m - | 1. សម្លេងហ្គីតារបសអ្នក ហាក់ដូចកន្ត្រាក់អារម្មណ៍ខ្ញុំ អោយនឹកអោយស្ដាយអោយស្រែកយំ ប្រុសស្នេហ៍ឧត្តមត្រូវឃ្លាតគ្នា ។ 2. សម្លេងហ្គីតាសួររវើយ ហាក់ដួចជួយឆ្លើយឆ្លងស្នេហា ពិរោះលង់លោចខ្លោចឱរ៉ា អុះឱវាសនាកម្មខ្ញុំអើយ ។ R. ហ្គីតាៗមេត្តាផង ដាស់ចិត្តនួនល្អងកែវត្រាណត្រើយ ជាតិតនេះទុក្ខខ្ញុំពុំដែលស្បើយ ទេវតាលោកអើយ ប្រោសប្រណី ។ 3. សម្លេងហ្គីតារាល់ទិវា អង្អែលទិវាថ្នមចិត្តស្រី អោយគេងសុបិន្តឃើញប្រុសថ្លៃ រាត្រីសុខសាន្ត រត្រីស្នេហ៍ ។
សង្ឃឹមថ្ងៃមួយ
ចង្វាក់ : Bolero Lent ជាមួយ Bossanova តុង : C#major ចូល | C# | Fm | A#m | C# | C# F# | C# G#7 | វគ្គ១ | C# | A#m | A#m | D#m | Fm | A#m | D#m | D#m | វគ្គ២ | C# | A#m | A#m | D#m | Fm | A#m | D#m C# | A#m | A#m - | បន្ទរ | Cm | Cm | Fm | A#m | Fm | Fm - | G#7 | វគ្គ៣ | C# | A#m | A#m | D#m | Fm | A#m | D#m C# | A#m | A#m - | ចប់ | C# | Fm | A#m | C# | C# F# | C# G#7 | 1. ថ្មីបើជើងមេឃនៅឆ្ងាយ សព្វសត្វទាំងគួទាំងឡាយ សប្បាយក្នុងវេហាស៍ ខុសអ្វីមនុស្សឈ្លោះតែគ្នា ចង់កម្មចងពៀរវេរា ចិន្ដាសាមាន្យម៉្លេះណា ។ 2. គេងហ៊ឺទៅ គេងទៅពៅព្រលឹង ជាតិនឹងអភ័ព្វមែនហើយ តែកុំអស់សង្ឃឹមឡើយ ឮទេខ្យល់បក់រំភើយ សត្វស្លាបជួយលួងលោមយើង ។ R. បើសាងអំពើល្អ អំពើល្អសងវិញមិនខាន ខំសាងកុសលខំសាងសុខសាន្ត ឈ្នះចិត្តសាមាន្យក្នុងថ្ងៃមួយ ។ 3. បើយើងនៅមានសង្ខារ គឺយើងនៅមានវាសនា ជីវ៉ាកុំអស់សង្ឃឹម មេឃស្រឡះក្រោយភ្លៀងរលឹម ខ្លាចអ្វីមិនហ៊ានញញឹម សង្ឃឹមថ្ងៃមួយមិនខាន ។
សក់ក្រង
ចង្វាក់ : Bolero Kbach តុង : Gmajor ចូល | G | Em | D | G | វគ្គ១ | G | D | Em | Am | D7 | G | Am | D7 | វគ្គ២ | G | D | Em | Am | D7 | G | Am | G | បន្ទរ | D | G | C | Am | C | D | G | Am | វគ្គ៣ | G | D | Em | Am | D7 | G | Am | G | ចប់ | G | Em | D | G | G - | 1. សក់វែង ដែលរៀមប្រាថ្នា ស្នេហា ដែលរៀមបំណង ឥឡូវ បានមកដៃបង ឱស្រស់នួនល្អង បងសូមក្រងសក់ពៅព្រលឹង ។ 2. សក់អើយ សក់ខ្មៅរលើប បងថើប កែវអើយកុំខឹង ស្រស់ណាស់ មុខហ្នឹងរាងហ្នឹង ក្រងសក់អញ្ចឹង ព្រលឹងអើយពេញចិត្តបងណាស់ ។ R. សូមថ្នម លុះសូន្យសង្ខារ ស្នេហា កែវកុំក្រឡះ អូនអើយបងស្រលាញ់ណាស់ កុំផ្លាស់ សក់អើយ សក់ក្រង ។ 3. ព្រួយអើយ ព្រួយថែរក្សា ខ្លាចផ្កា របូតពីដៃបង ខ្លាចខាន បានសក់អូនក្រង បើអាសូរបង ទុកសក់អោយបងក្រងលុះក្ស័យ ។