ចង្វាក់ : Bolero Twist តុង : F#major ចូល | D#m C# - | F# D#m - | D#m C# - F# | - | វគ្គ១ | F# D#m | F# | B | C# | G#m | D#m | G#m | C#7 | វគ្គ២ | F# D#m | F# | B | C# | G#m | D#m | G#m C#7 | F# | បន្ទរ | D#m | B | C#7 | F# | C# | F# | B | G#m | C#7 - | វគ្គ៣ | F# D#m | F# | B | C# | G#m | D#m | G#m C#7 | F# | ចប់ | F# | F# B A#m - | 1. បុប្ផា រីកស្រស់ល្អត្រចង់ នាំអោយកន្លង់ ចង់ក្រេបលំអង បើឃើញ ផ្ការីកម្ដងៗ ទុក្ខសោកសៅហ្មង រលាយរលត់ពីឱរ៉ា ។ 2. ផ្កាអើយ គួរអាសូរចិត្ត ទុក្ខសោករួមរឹត ព្រោះក្ដីស្នេហា សូមផ្ញើ ទាំងខ្លួននិងសង្ខារ បើសិនមិនមេត្តា កន្លង់លាផ្កា វិលទៅស្រុកវិញ ។ R. ស្រណោះ រដូវផ្ការីក សន្សើមរោយពាសមេឃ ផ្ការីកដោយគ្មានទោម្នេញ ស្រង់ជាតិ មិនអោយឃ្លាតឃ្លាចេញ ស្នេហាពោរពេញ វេញជាប់ មិនអាច ស្រាយបាន ។ 3. បើចិត្ត កន្លង់ស្មោះម្លឹងៗ ម្ដេចនៅតែខឹង ទួញយំបោកប្រាណ ឬមួយ កន្លងជាតិតិរច្ឆាន មិនសមនឹងផ្ញើប្រាណ ទើបបានជាផ្កា មិនត្រាប្រណី ។
No comments:
Post a Comment