មួយម៉ឺនអាល័យ

ចង្វាក់ : Slow Rock
តុង : Eminor

ចូល | Em |  Em | Am | Am B7 | Em | Em - |

វគ្គ១ | Em | Em | D | Em | D | Em | B7 | Em - |
វគ្គ២ | Em | Em | D | Em | D | Em B7 | Em | Em - |
បន្ទរ | Em | C#m B7 | Em | Em Am | Am B7 | Em A | B7 | Em - |
វគ្គ៣ | Em | Em | D | Em | D | Em B7 | Em - |

ចប់ | Em | Em | Am | Am B7 | Em | Em - | 

1. សម្លេងចម្រៀងមួយម៉ឺនអាល័យ ចម្រៀងច្រៀងថ្មីនិងក្រោយបង្អស់
ចម្រៀងអ្នកក្រ ថ្ងូរស្ដាយស្រណោះ លាចិត្តដែលស្មោះចំពោះស្នេហា ។

2. ចម្រៀងសោកស្ដាយក្លាយជាពរជ័យ ជាចំណងដៃក្នុងថ្ងៃរៀបការ
ច្រៀងរៀងរាប់រឿង ដែលឥតខ្លឹមសារ ជារឿងអនិច្ចាស្នេហាព្រួលប្រែ ។

R. តែស៊ូកាត់ចិត្ត ទាំងម៉ឺនអាល័យ ទោះជីវិតក្ស័យក៏សុខចិត្តដែរ
តែសូមអោយអូន ប្រកបក្ដីស្នេហ៍ កុំអោយបែកបែរដូចស្នេហ៍ប្រុសបង ។

3. ចម្រៀងអាល័យក្នុងថ្ងៃបែកគ្នា ចម្រៀងច្រៀងលាគ្រាធ្លាប់ឆ្លើយឆ្លង
លារឿងទាំងអស់ លាឈ្មោះអូនបង លាចិត្តដែលប៉ងឆ្លងស្ពានជីវិត ។

No comments:

Post a Comment