ខឹងព្រោះស្រឡាញ់

ចង្វាក់ : Bolero Twist
តុង : Gmajor

ចូល | G | Em | C | D | G | Em | C | D | G - |

វគ្គ១ | G | Em | G Em | Am | D | Em | D | D7 - |
វគ្គ២ | G | Em | G Em | Am | D | D7 | G Em | G - |
បន្ទរ | Am | D | G | Em | Bm | Em | D | D7 - |
វគ្គ៣ | G | Em | G Em | Am | D | D7 | G Em | G - |

ចប់ |: D7 | G :| ដ៏ដែលៗ

1. បំណាច់ចិត្តស្នេហ៍ស្ទើរតែលេបបាន ស្ទើរតែលេបបាន ចំពោះកល្យាណប្រាណបងលែងគិត
បងត្រូវតស៊ូលុះសូន្យជីវិត លុះសូន្យជីវិត មិនអោយមាសស្និទ្ធរបេះបានគេ ។

2. អូនល្អទាំងអស់ស្រស់គ្មានទាស់ភ្នែក ស្រស់គ្មានទាស់ភ្នែក ពេញចិត្តអនេកដូចមេឃនិងខែ
ចិត្តបងស្រលាញ់ចុះចាញ់ក្ដីស្នេហ៍ ចុះចាញ់ក្ដីស្នេហ៍ ដូចខែរះពេញចុះចាញ់ពពក ។

R. ឆ្ងល់ណាស់ជួនកាលចិត្តបងឆាប់ខឹង បើព្រលឹងអូនស្ងៀមមិនសូវរាប់រក 
មនុស្សដ៏ទៃមិនខ្ចីនឹកភ្នក មិនខ្ចីនឹកភ្នក ចំពោះពន្លកខឹងផងស្នេហ៍ផង ។

3. ទើបតែឥឡូវបងបានដឹងច្បាស់ បងបានដឹងច្បាស់ ថាខឹងពីព្រោះសេចក្តីស្នេហ៍ស្នង 
ប្រច័ណ្ឌនឹងស្នេហ៍បែរខឹងនួនល្អង បែរខឹងនួនល្អង កុំប្រកាន់បងខឹងព្រោះស្រលាញ់ ។

No comments:

Post a Comment