កណ្ដាលដួងចិត្ត

ចង្វាក់ : Bolero Lent
តុង : Fmajor

ចូល | F | C | F | C | C | A# | C | F | F C7 | 

វគ្គ១ | F | F | A# | C | Am | Gm C7 | F | Am | F Gm | C7 |
វគ្គ២ | F | F | A# | C | Am | Gm C7 | F | Am | F | F F7 |
បន្ទរ | A# | A# | A# | Dm | Gm | Dm | A# | Gm C7 |
វគ្គ២ | F | F | A# | C | Am | Gm C7 | F | Am | F | F F7 |

ចប់ | F | C | F | C | C | A# | C | F | F C7 | 

1. ខ្ញុំរួចទោស ផុតជ្រោះស្នេហា ឋានវិមានសោកា 
ជារឿងទុក្ខារីងរៃ 
សូមលាហើយ ព្រោះអស់និស្ស័យ អស់និស្ស័យ 
ដើម្បីកុំអោយតណ្ហា ផ្ដន្ទាថា ខ្ញុំជាជនសំណល់ ​។

2. ជីវិត្តថ្លៃ ចៃដន្យវាសនា ស្ដាយលោហិតមាតា 
ដែលអស់សង្ខារខានយល់
យើងទាំងពីរ ឆ្លងផុតឋានអំពល់ ឋានអំពល់ 
រួមវាសនាសាងឫសគល់ ផុតខ្វល់ ពីអំរែកកម្ម ។

R. សូម ប្រកាស់ដល់អស់ទេវតា ជួយចាំរឿងស្នេហា 
កណ្ដាលដួងចិត្តនៃខ្ញុំ
សូមអោយចិន្ដា នៃបុប្ផាក្រពុំ មករួបរួមមនោរម្យ 
ព្រមជាគូវាសនា ។

3. ឱកណ្ដាល ថ្នាលជីវិតចុងក្រោយ អូនកុំបណ្ដោយ 
អោយមានចិត្តប្រេះឆា
ជួយអាណិត ដល់ជីវិតកំព្រា កំព្រា 
ជួយបងផងណាពុំងា រួមរស់ជាគ្នា លុះគ្រាអវសាន ។

No comments:

Post a Comment