គង់មានថ្ងៃស្រីដឹងខ្លួន

ចង្វាក់ : Slow Rock
តុង : Bmajor

ចូល | G#m | E | F# | B | B - |

វគ្គ១ | E | F# | B | B B7 | G#m G#m7 | F# | D#m | D#m - |
វគ្គ២ | E | F# | B | B B7 | G#m G#m7 | F# | B | B - |
បន្ទរ | G#m G#m7 | F# | G#m | G#m G#m7 | F# B | B F#7 | D#m | D#m - |
វគ្គ៣ | E | F# | B | B B7 | G#m G#m7 | F# | B | B - |

ចប់ | G#m E | F# | B - | 

1. គង់មានថ្ងៃស្រីដឹងខ្លួនមិនខាន ពេលដែលបានជួបនឹងវិបត្តិព្រោះស្នេហ៍
ពេលអូនអណ្តែត ខ្ពស់ដូចដួងខែ នឹកថាក្តីស្នេហ៍ អូនបានសុខសាន្ត

2. គង់មានថ្ងៃស្រីនឹកស្តាយកេរ្តិ៍ឈ្មោះ អស់ពីរោះ អស់មានអ្នកផងរាប់អាន
រស់ក្នុងភពស្នេហ៍ ដែលគ្មានទីឋាន រាល់ថ្ងៃរំខាន ដោយសារទឹកភ្នែក

R. រៀមអង្វរស្រី សូមក្តីមេត្តា វាសនារៀមដូចស្លឹកឈើចាកមែក
រៀមលង់ក្តីស្នេហ៍ ស្រីលង់ទឹកភ្នែក តើខំយំស្រែកៗរកអ្នកណា

3. ទោះសូរិយារះបំភ្លឺ ភពថ្មី ក៏ចិត្តស្រីនៅមិនអស់ក្តី ប្រាថ្នា
ព្រោះចិត្តវង្វេង ដោយកាមតណ្ហា គ្មានគ្រូពេទ្យណាអាចព្យាបាលបាន

No comments:

Post a Comment