ចង្វាក់ : Slow Rock តុង : Cmajor ចូល | C | F | G | C F | C - | វគ្គ១ | C | C C7 | Em | C | Am | Em | D | G - | វគ្គ២ | C | C C7 | Em | C | Am | Em | C F | C C7 | បន្ទរ | F | F C7 | Em | C C7 | F | Em | D | G - | វគ្គ៣ | C | C C7 | Em | C | Am | Em | C F | C - | ចប់ 1. ចង់ត្រឹមតែឃើញភ័ក្ត្រអូន មិនបានខ្លួនក៏ហីទៅចុះ ចង់ត្រឹមតែឃើញសម្រស ខ្លួននាងមិនដែលឃើញសោះ ស្រស់អើយសែនស្រស់ម៉្លេះទេ ។ 2. ចង់ត្រឹមតែឃើញដំណើរ រាងស្រីដើរក៏សមលើសគេ បុណ្យអ្វីសាងពីបុបពេរ បានជាជាតិនេះមានស្នេហ៍ អោគេវងវែងគ្រប់គ្នា ។ R. ឃើញភ័ក្ត្រមួយដង អស់ក្ដីសៅហ្មងមួយគ្រា បើឃើញរាល់ថ្ងៃ ហរទ័យកំព្រារ ក្លាយជាវិមានសុវណ្ណ ។ 3. ចង់ត្រឹមតែឃើញនេត្រា រស្មីថ្លាដូចរស្មីច័ន្ទ្រ បើសិនបានលូកដៃកាន់ ដូងចិត្តបងមានប៉ុន្មាន ជូនកែវកល្យាណទាំងអស់ ។
No comments:
Post a Comment