រាត្រីទឹកឃ្មុំ

ចង្វាក់ : Bolero Slow
តុង : Aminor

ចូល | Am | Am | G Em | Am | Am - |

វគ្គ១ | Am | D | Em | Am | Am | Dm C | Em | Am - |
វគ្គ២ | Am | D | Em | Am | Am | Dm Em | Am | Am - |
បន្ទរ | Am | Am Dm | Am | Am | C | Am | Dm | Dm - |
វគ្គ២ | Am | D | Em | Am | Am | Dm Em | Am | Am - |

ចប់ | Am | Am - |

1. កុំភ្លេចអូនណា ប្រុសស្នេហាអើយ
ពេលដែលកៀកកើយស្នេហ៍តែពីរនាក់
ហេមន្ដរដូវរងាញ័រញាក់
យើងទាំងពីរនាក់រួមរក្សស្នេហា ។

2. អូននៅចាំបាន ចាំគ្រប់ដង្ហើម
ក្រោមផ្សែងសន្សើមលើផ្ទៃមេឃា
បងបានលួងលោមថ្នាក់ថ្នមស្នេហា
ហើយប្រាប់អូនថាស្នេហាលុះក្ស័យ ។

R. ឱពេលរាត្រី រាត្រីទឹកឃ្មុំ
អូនស្ទើរស្រែកយំ យំលើទ្រូងប្ដី
បងអង្វរអូន ថាអូនកំភ័យ
ហេតុតែខ្លួនស្រីអូនចេះតែទ្រាំ ។

3. កុំភ្លេចអូនណា ប្ដីសម្លាញ់ចិត្ត
សូមបងអាណិតដល់ដួងចិត្តខ្ញុំ
កុំធ្វើបាបទ្រូងអោយអូនរងកម្ម
កុំភ្លេចបណ្ដាំអូនណាបងណា ។

No comments:

Post a Comment