ទ្រព្យគាប់ចិន្តា

ចង្វាក់ : Slow Rock
តុង : Fmajor

ចូល | F | F | C | F | C | F A# | F - |

វគ្គ១ | Am C | F | C F | A# | Am | F | Am Gm - | 
 | F | F | Am | F Dm | F - | F A# | 
ភ្លេង | F | F | C | F | C | F A# | F - |

វគ្គ២ដូចវគ្គមួយ

ចប់ | F | Am Dm | F C | F C | Dm - |

1. បើសិនអូនអោយរបស់អ្វីមួយ ប្រគល់មកបង
ស្រស់ពៅនួនល្អង បងក៏ទទួល តែមួយប៉ុណ្ណោះ
ទោះអូនអោយច្រើន ស្ទើរតែរាប់មិនអស់
បងក៏ទទួលដោយស្មោះ 
ស្នេហ៍បងទទួលយកត្រឹមមួយប៉ុណ្ណោះ
ជាទ្រព្យគាប់ចិន្ដា ប្រចាំជីវិត 
ស្លាប់រស់មិនគិតរក្សាអោយគង់
គឺស្នេហា ដែលអូនប្រគល់ទុកអោយប្រុសបង ។

2. អ្វីក្រៅពីនោះដែលពៅស្រីស្រស់ អោយប្រុសបងដែរ
ពេញចិត្តទាំងអស់ឥតខ្វះទេស្នេហ៍ធ្លាប់ថែត្រកង
ទោះនៅពេលអូនឃ្លាតកាយឆ្ងាយពីបង
ច្រើនថ្ងៃច្រើនខែកន្លង 
បងក៏នៅតែចាំនួនល្អងឥតប្រែក្រឡាស់
ផ្លាស់ពីស្នេហ៍ ស្នេហ៍យើងទេអូន
រឿងរ៉ាវអភ័ព្វបណ្ដែតចោលតាមក្បូន 
ចោលអោយឆ្ងាយ រ៉ាយរ៉ាប់ជាថ្មីរឿងស្រីនិងបង ។

No comments:

Post a Comment