ពេលដែលត្រូវយំ

ចង្វាក់ : Slow Rock
តុង : G#major

ចូល | G# B7 | Fm | G# | A#m D#7 | G# C#7 | G# - |

វគ្គ១ | G# Cm | Cm C7 | Fm | G# | Cm | Fm | A#m | D#7 - |
វគ្គ២ | G# Cm | Cm C7 | Fm | G# | Cm | Fm | G# C# | G# - |
បន្ទរ | Fm | A#m | A#m | G# C7 | Fm | A#m | D#7 | G# - |
វគ្គ៣ | G# Cm | Cm C7 | Fm | G# | Cm | Fm | G# C# | G# - |

ចប់ | Fm | G# | A#m D#7 | G# C#7 | G# - |

1. ចម្រៀងដែលលាក់ទុកមកជាយួរ
ពេលនេះស្រែកថ្ងូរទ្រហ៊ោរទួញយំ
ទឹកភ្នែកមួយតក់ស្រក់ថ្លែងប្រាប់ខ្ញុំ
ថាខ្ញុំជាតិនេះមានកម្មស្នេហា ។

2. មិនគួរផ្លាស់ចិត្តផ្លាស់ឥតប្រណី
មិនគួរចិត្តស្រីខ្វះក្ដីមេត្តា
ចិត្តលោភចិត្តហ៊ានលួចមានសង្សា
នេះឬដែលថាស្នេហាភក្ដី ។

R. នឹកឡើងហួសចិត្ត ព្រោះគិតមិនដល់
ថាចិត្តនិមលស្រាលជាងសំឡី
វេជ្ជរ៉ាហោះហើរ ដូចសត្វបក្សី
បានថ្មីចោលចាស់ផ្លាស់តាមតែចិត្ត ។

3. ពេលនេះជាពេលដែលខ្ញុំត្រូវយំ
ពេលកើតទុក្ខធំក្នុងរឿងជីវិត
គ្មានសង្ឃឹមទេថាបានស្នេហ៍ស្និទ្ធ
ហើយទ្រាំក្រំចិត្តតាមកម្មវាសនា ។

No comments:

Post a Comment