អានី

ចង្វាក់ : Slow Rock
តុង   : Gmajor

ចូល 
| G Em | C D7 | G Em | C D7 |
វគ្គ១ 
| G Em | Am D7 | G Em | Am D7 | 
| G Em | Am D7 | Am C | Am D7 |
វគ្គ២ 
| G Em | Am D7 | G Em | Am D7 | 
| G Em | Am D7 | Am C | G D7 |
បន្ទរ 
| G | Em | G | D7 G7 | 
| C Em | Am D7 | Am C | Am D7 |
វគ្គ៣ 
| G Em | Am D7 | G Em | Am D7 | 
| G Em | Am D7 | Am C | G D7 |
ចប់ 
| G Em | C D7 | G Em | C D7 | 

អានី ខ្ញុំនឹងច្រៀងចំរៀងនេះដើម្បីអ្នក

1. អានី រាត្រីដែលរៀមបានជួបថ្លៃ រាត្រី ដែលនាំមកនូវក្តីវិបត្តិ
   ញាប់ញ័រ ក្នុងចិត្ត ដែលរូបស្រីមិនគិត  អាណិតដល់រូបខ្ញុំលួចសំឡឹងអ្នក ។

2. អានី ពេលស្រីរាំបងពាំទុក្ខព្រួយ ខ្លួនមួយ  ទ្រូងរែងព្រួយ ក្រៀមក្រំខ្លោចផ្សា
   យ៉ាងណា ប្រាថ្នា សូមតែចិត្តភក្តី បើថ្លៃមិនបេតី សូមស្រីមេត្តា ។

R. ខ្ញុំឈរគៀនលួចគន់ភ័ក្ត្រា ដូចដួងតារាដែលរះសែនឆ្ងាយ
   ចិត្តរៀមនៅ នឹកស្តាយដល់កាយស្រី ថ្លៃមិនប្រណីបេះដូងកំព្រា ។

3. អូ អូ អានី រឿងអ្វីទៀតខ្ញុំបំភ្លេចបាន កល្យាណ បំភ្លេចមិនបានដោយរឿងហេតុអ្វី 
   សូមស្រី ជួយឆ្លើយ នូវចំលើយយ៉ាងខ្លី បើថ្លៃមិនបេតី សូមស្រីមេត្តា ។

ឱស្នេហ៍មាសបង

ចង្វាក់ : Bolero 
តុង : D#minor

ចូល | D#m | D#m | A#m | D#m |

វគ្គ១ | D#m | F# | D#m C#add9 | F# | D#m | C#add9 A#m | A#m | A#7 | 
វគ្គ២ | D#m | F# | D#m C#add9 | F# | D#m | C#add9 A#m | F# A#7 | D#m |
បន្ទរ | D#m | F# | F# | A#m | D#m | C#add9 | A#m | A#7 |
វគ្គ៣ | D#m | F# | D#m C#add9 | F# | D#m | C#add9 A#m | F# A#7 | D#m |

ចប់ | D#m | D#m | D#m - |

1. ឱស្នេហ៍មាសបង ស្ដាប់ភ្លេងបងច្រៀងបំពេរ
ជាតិនេះរៀមស្នេហ៍ ស្នេហ៍អូនជាប់ក្នុងហឫទ៌យ
ពេលញ៉ាំក៏ញ៉ាំមិនបាន ពេលគេងទុកព្រួយរាល់ថ្ងៃ
ដឹងទេចរណៃ បងសូមស្នេហ៍ស្រីប្រាកដ ។

2. ស្រលាញ់បងទៅ បងនឹងលើកទូលថ្នក់ថ្នម
បំពេរបីបម ឆោមស្នេហ៍មិនអោយកង្វល់
ពាក្យពិតបងពោលពាក្យពិត ចិត្តស្នេហ៍តែឆោមនិមល
លោកនេះ លោកមុន ស្នេហ៍អូនលុះគ្រាក្សិណក្ស័យ ។

R. រៀមនឹងថ្នាក់ថ្នម បីបមឆោមកែវនិមល
រៀមស៊ូអត់ធន់ ទ្រាំទុក្ខលំបាករីងរៃ
គេថាផ្លូវថ្នល់ រថយន្តជាគូនិស្ស័យ
ដួងចៃដួងចៃ បងក្ស័យតាមស្រីជានិច្ច ។

3. ឱស្នេហ៍មាសបង ប្រសិននួនល្អងព្រមប្រាណ
ល្អណាស់កល្យាណ បើស្នេហ៍ប្រែជាទឹកមន្ត
អោយក្ស័យក៏បងព្រមក្ស័យ មិនស្ដាយជីវិតឡើយអូន
ភ័ក្ត្រមូលដូចចន្ទ្រ បងសូមរួមរ័ក្សលុះក្ស័យ ។

សម្លេងហ្គីតា

ចង្វាក់ : Bolero Jerk
តុង : F#minor

ចូល | F#m | D | C#7 | F#m C#7 | F#m - |

វគ្គ១ | F#m | F#m | Bm | Bm | Bm | Bm | C#7 | C#7 - |
វគ្គ២ | F#m | F#m | Bm | Bm | Bm | C#7 | F#m | F#m - |
បន្ទរ | Bm | Bm | C#7 | C#7 | G#m | G#m | G#m | G#m - |
វគ្គ៣ | F#m | F#m | Bm | Bm | Bm | C#7 | F#m | F#m - |

ចប់ | F#m | Bm | C#7 | F#m - |

1. សម្លេងហ្គីតារបសអ្នក ហាក់ដូចកន្ត្រាក់អារម្មណ៍ខ្ញុំ
អោយនឹកអោយស្ដាយអោយស្រែកយំ
ប្រុសស្នេហ៍ឧត្តមត្រូវឃ្លាតគ្នា ។

2. សម្លេងហ្គីតាសួររវើយ ហាក់ដួចជួយឆ្លើយឆ្លងស្នេហា
ពិរោះលង់លោចខ្លោចឱរ៉ា 
អុះឱវាសនាកម្មខ្ញុំអើយ ។

R. ហ្គីតាៗមេត្តាផង ដាស់ចិត្តនួនល្អងកែវត្រាណត្រើយ
ជាតិតនេះទុក្ខខ្ញុំពុំដែលស្បើយ 
ទេវតាលោកអើយ ប្រោសប្រណី ។

3. សម្លេងហ្គីតារាល់ទិវា អង្អែលទិវាថ្នមចិត្តស្រី
អោយគេងសុបិន្តឃើញប្រុសថ្លៃ
រាត្រីសុខសាន្ត រត្រីស្នេហ៍ ។

សង្ឃឹមថ្ងៃមួយ

ចង្វាក់ : Bolero Lent ជាមួយ Bossanova
តុង : C#major

ចូល | C# | Fm | A#m | C# | C# F# | C# G#7 |

វគ្គ១ | C# | A#m | A#m | D#m | Fm | A#m | D#m | D#m | 
វគ្គ២ | C# | A#m | A#m | D#m | Fm | A#m | D#m C# | A#m | A#m - |
បន្ទរ | Cm | Cm | Fm | A#m | Fm | Fm - | G#7 | 
វគ្គ៣ | C# | A#m | A#m | D#m | Fm | A#m | D#m C# | A#m | A#m - |

ចប់ | C# | Fm | A#m | C# | C# F# | C# G#7 |

1. ថ្មីបើជើងមេឃនៅឆ្ងាយ សព្វសត្វទាំងគួទាំងឡាយ
សប្បាយក្នុងវេហាស៍ ខុសអ្វីមនុស្សឈ្លោះតែគ្នា
ចង់កម្មចងពៀរវេរា ចិន្ដាសាមាន្យម៉្លេះណា ។

2. គេងហ៊ឺទៅ គេងទៅពៅព្រលឹង
ជាតិនឹងអភ័ព្វមែនហើយ តែកុំអស់សង្ឃឹមឡើយ
ឮទេខ្យល់បក់រំភើយ សត្វស្លាបជួយលួងលោមយើង ។

R. បើសាងអំពើល្អ អំពើល្អសងវិញមិនខាន
ខំសាងកុសលខំសាងសុខសាន្ត
ឈ្នះចិត្តសាមាន្យក្នុងថ្ងៃមួយ ។

3. បើយើងនៅមានសង្ខារ គឺយើងនៅមានវាសនា
ជីវ៉ាកុំអស់សង្ឃឹម មេឃស្រឡះក្រោយភ្លៀងរលឹម
ខ្លាចអ្វីមិនហ៊ានញញឹម សង្ឃឹមថ្ងៃមួយមិនខាន ។

សក់ក្រង

ចង្វាក់ : Bolero Kbach
តុង : Gmajor

ចូល | G | Em | D | G |

វគ្គ១ | G | D | Em | Am | D7 | G | Am | D7 | 
វគ្គ២ | G | D | Em | Am | D7 | G | Am | G |
បន្ទរ | D | G | C | Am | C | D | G | Am |
វគ្គ៣ | G | D | Em | Am | D7 | G | Am | G |

ចប់ | G | Em | D | G | G - |

1. សក់វែង ដែលរៀមប្រាថ្នា 
ស្នេហា ដែលរៀមបំណង
ឥឡូវ បានមកដៃបង 
ឱស្រស់នួនល្អង 
បងសូមក្រងសក់ពៅព្រលឹង ។

2. សក់អើយ សក់ខ្មៅរលើប 
បងថើប កែវអើយកុំខឹង 
ស្រស់ណាស់ មុខហ្នឹងរាងហ្នឹង 
ក្រងសក់អញ្ចឹង 
ព្រលឹងអើយពេញចិត្តបងណាស់ ។

R. សូមថ្នម លុះសូន្យសង្ខារ 
ស្នេហា កែវកុំក្រឡះ 
អូនអើយបងស្រលាញ់ណាស់ 
កុំផ្លាស់ សក់អើយ សក់ក្រង ។

3. ព្រួយអើយ ព្រួយថែរក្សា 
ខ្លាចផ្កា របូតពីដៃបង
ខ្លាចខាន បានសក់អូនក្រង 
បើអាសូរបង
ទុកសក់អោយបងក្រងលុះក្ស័យ ។

រំដួលពោធិសាត់

ចង្វាក់ : Bolero Twist
តុង : Gmajor

ចូល | G | Em | Bm Em | Am D7 | G - |

វគ្គ១ | G | Em | Am | D | G | Em | G | D7 - |
វគ្គ២ | G | Em | Am | D | G | Em | G C | G - |
បន្ទរ | Em | Em | G | D | Am | G | D7 | G - |
វគ្គ៣ | G | Em | Am | D | G | Em | G C | G - |

ចប់ | C | D | G - |

1. រំដួលមួយទងដែលបងប្រាថ្នា 
តាំងចិត្តរចនាឈ្មោះផ្កាទុកហើយ
ក្នុងបេះដូងបងមិនដែលភ្លេចឡើយ 
ផ្កាអើយបងស្នេហ៍តែរំដួលមួយ ។

2. ផ្កានៅក្រពុំចោលក្លិនរាល់ថ្ងៃ 
បងមាននិស្ស័យត្រឹមតែទុក្ខព្រួយ 
ក្រៀមក្រំឱរ៉ាស្ទើរតែរលួយ 
ព្រោះរំដួលមួយមិនព្រមឆ្លងឆ្លើយ ។

R. រំដួលពោធិសាត់ត្រួយជីវិតស្នេហ៍ 
រៀមស្ម័គ្រម្លឹងដែរនៅតែព្រងើយ
ឬរំដួលផ្កាមានគ្នាទៅហើយ 
សូមឆ្លើយ អោយបងអស់ក្ដីសង្ស័យ ។

3. ខ្ញុំសូមសច្ចាប្រាថ្នាតែនាង 
អ្នកតាឃ្លាំងមឿងជួយចាំសំដី
គ្រប់ជាតិតទៅនៅតែអាល័យ 
ហ៊ានក្ស័យបើមិនបានស្រីជាគូ ។

រាត្រីទឹកឃ្មុំ

ចង្វាក់ : Bolero Slow
តុង : Aminor

ចូល | Am | Am | G Em | Am | Am - |

វគ្គ១ | Am | D | Em | Am | Am | Dm C | Em | Am - |
វគ្គ២ | Am | D | Em | Am | Am | Dm Em | Am | Am - |
បន្ទរ | Am | Am Dm | Am | Am | C | Am | Dm | Dm - |
វគ្គ២ | Am | D | Em | Am | Am | Dm Em | Am | Am - |

ចប់ | Am | Am - |

1. កុំភ្លេចអូនណា ប្រុសស្នេហាអើយ
ពេលដែលកៀកកើយស្នេហ៍តែពីរនាក់
ហេមន្ដរដូវរងាញ័រញាក់
យើងទាំងពីរនាក់រួមរក្សស្នេហា ។

2. អូននៅចាំបាន ចាំគ្រប់ដង្ហើម
ក្រោមផ្សែងសន្សើមលើផ្ទៃមេឃា
បងបានលួងលោមថ្នាក់ថ្នមស្នេហា
ហើយប្រាប់អូនថាស្នេហាលុះក្ស័យ ។

R. ឱពេលរាត្រី រាត្រីទឹកឃ្មុំ
អូនស្ទើរស្រែកយំ យំលើទ្រូងប្ដី
បងអង្វរអូន ថាអូនកំភ័យ
ហេតុតែខ្លួនស្រីអូនចេះតែទ្រាំ ។

3. កុំភ្លេចអូនណា ប្ដីសម្លាញ់ចិត្ត
សូមបងអាណិតដល់ដួងចិត្តខ្ញុំ
កុំធ្វើបាបទ្រូងអោយអូនរងកម្ម
កុំភ្លេចបណ្ដាំអូនណាបងណា ។

មួយម៉ឺនអាល័យ

ចង្វាក់ : Slow Rock
តុង : Eminor

ចូល | Em |  Em | Am | Am B7 | Em | Em - |

វគ្គ១ | Em | Em | D | Em | D | Em | B7 | Em - |
វគ្គ២ | Em | Em | D | Em | D | Em B7 | Em | Em - |
បន្ទរ | Em | C#m B7 | Em | Em Am | Am B7 | Em A | B7 | Em - |
វគ្គ៣ | Em | Em | D | Em | D | Em B7 | Em - |

ចប់ | Em | Em | Am | Am B7 | Em | Em - | 

1. សម្លេងចម្រៀងមួយម៉ឺនអាល័យ ចម្រៀងច្រៀងថ្មីនិងក្រោយបង្អស់
ចម្រៀងអ្នកក្រ ថ្ងូរស្ដាយស្រណោះ លាចិត្តដែលស្មោះចំពោះស្នេហា ។

2. ចម្រៀងសោកស្ដាយក្លាយជាពរជ័យ ជាចំណងដៃក្នុងថ្ងៃរៀបការ
ច្រៀងរៀងរាប់រឿង ដែលឥតខ្លឹមសារ ជារឿងអនិច្ចាស្នេហាព្រួលប្រែ ។

R. តែស៊ូកាត់ចិត្ត ទាំងម៉ឺនអាល័យ ទោះជីវិតក្ស័យក៏សុខចិត្តដែរ
តែសូមអោយអូន ប្រកបក្ដីស្នេហ៍ កុំអោយបែកបែរដូចស្នេហ៍ប្រុសបង ។

3. ចម្រៀងអាល័យក្នុងថ្ងៃបែកគ្នា ចម្រៀងច្រៀងលាគ្រាធ្លាប់ឆ្លើយឆ្លង
លារឿងទាំងអស់ លាឈ្មោះអូនបង លាចិត្តដែលប៉ងឆ្លងស្ពានជីវិត ។

ភ័ព្វសំណាង

ចង្វាក់ : Slow Rock
តុង : G#major

ចូល | G# Cm | Cm A#m | D#7 | G# - |

វគ្គ១ | Fm | Fm | Cm | Cm | G# | A#m | A#m | D#7 - |
វគ្គ២ | Fm | Fm | Cm | Cm | G# | A#m C7 | G# | G# - |
បន្ទរ | G# | G# | Fm | Fm | G# | A#m | A#m | G# - |
វគ្គ៣ |  Fm | Fm | Cm | Cm | G# | A#m C7 | G# | G# - |

ចប់ | G# | G# - |

1. ភ័ព្វសំណាងបណ្ដាល់អោយបាន
ជួបភ័ក្ត្រកល្យាណផូភង់
អូនល្អដូចចន្ទ្រដែលរះត្រចង់
បានឃើញចិត្តប៉ងខំថ្នាក់ថ្នម ។

2. ខ្ញុំស្រលាញ់ស្មើហឫទ័យ
មិនរានឹងក្ស័យឡើយម៉ុម
ទោះមានរបងបិទបាំងជិតជុំ
ក៏រៀមនៅចាំចាំស្នេហ៍គ្រប់គ្រា ។

R. ឃើញហ្វូងផ្កាយចោមចរ 
រៀមមួរហ្មងប្រច័ណ្ឌនឹងដួងជីវ៉ា
ក្រអូបក្លិនតាមវាតា
រៀមខ្វល់ឱរ៉ាព្រោះស្នេហាស្រីថ្លាំ ។

3. ព្រោះស្រលាញ់ទើបមានកង្វល់
ដួងចិត្តអំពល់រីងរៃ
ស្ដាប់បណ្ដាំបងសន្យាណាថ្លៃ
ជាតិនេះគឺស្រីដែលបងផ្ញើប្រាណ ។

ពេលដែលត្រូវយំ

ចង្វាក់ : Slow Rock
តុង : G#major

ចូល | G# B7 | Fm | G# | A#m D#7 | G# C#7 | G# - |

វគ្គ១ | G# Cm | Cm C7 | Fm | G# | Cm | Fm | A#m | D#7 - |
វគ្គ២ | G# Cm | Cm C7 | Fm | G# | Cm | Fm | G# C# | G# - |
បន្ទរ | Fm | A#m | A#m | G# C7 | Fm | A#m | D#7 | G# - |
វគ្គ៣ | G# Cm | Cm C7 | Fm | G# | Cm | Fm | G# C# | G# - |

ចប់ | Fm | G# | A#m D#7 | G# C#7 | G# - |

1. ចម្រៀងដែលលាក់ទុកមកជាយួរ
ពេលនេះស្រែកថ្ងូរទ្រហ៊ោរទួញយំ
ទឹកភ្នែកមួយតក់ស្រក់ថ្លែងប្រាប់ខ្ញុំ
ថាខ្ញុំជាតិនេះមានកម្មស្នេហា ។

2. មិនគួរផ្លាស់ចិត្តផ្លាស់ឥតប្រណី
មិនគួរចិត្តស្រីខ្វះក្ដីមេត្តា
ចិត្តលោភចិត្តហ៊ានលួចមានសង្សា
នេះឬដែលថាស្នេហាភក្ដី ។

R. នឹកឡើងហួសចិត្ត ព្រោះគិតមិនដល់
ថាចិត្តនិមលស្រាលជាងសំឡី
វេជ្ជរ៉ាហោះហើរ ដូចសត្វបក្សី
បានថ្មីចោលចាស់ផ្លាស់តាមតែចិត្ត ។

3. ពេលនេះជាពេលដែលខ្ញុំត្រូវយំ
ពេលកើតទុក្ខធំក្នុងរឿងជីវិត
គ្មានសង្ឃឹមទេថាបានស្នេហ៍ស្និទ្ធ
ហើយទ្រាំក្រំចិត្តតាមកម្មវាសនា ។

បុប្ផាតែមួយ

ចង្វាក់ : Bolero Kbach
តុង : Gmajor

ចូល | Am | Em | D | G Am | G - |

វគ្គ១ | D | Am | G | G | Am | Am | D | D7 - |
វគ្គ២ | D | Am | G | G | Am | Am | G | G - |
បន្ទរ | G | Am | D | D7 | G | Am | G | G - |
វគ្គ៣ | D | Am | G | G | Am | Am | G | G - |

ចប់ | Am | Em | D | G Am | G - |

1. បុប្ផាតែមួយព្រួយខ្លាចមិនបាន អើយ 
បុប្ផាលាក់ប្រាណមិនងាយបានយល់
ជាច្រើនខែឆ្នាំរងកម្មអំពល់ 
ខ្លាចមិនបានយល់ មិនបានស្គាល់ប្រាណ ។

2. រសៀលផ្កាអើយផ្កាអូនចោលក្លិន អើយ 
អោយបងសុបិនក្លិនកែវកល្យាណ
បងត្រេកអរក្រៃហួសនិស្ស័យស្មាន 
ចង់ឈោងដៃកាន់ ខ្លាចផ្កាស្រពោន ។

R. ផ្កាអើយផ្កាខ្ញុំ ក្រពុំជាប់ទង 
ជាតិនេះរៀមផ្សងអោយបានជួបអូន
ទោះជាផ្កាធ្លាក់ បាក់មែនស្រពោន 
អូនអើយបងចាំថែទាំរាល់ថ្ងៃ ។

3. ផ្កាប្រចាំចិត្តអម្រិតស្នេហា អើយ 
បងសូមសច្ចាស្នេហាលុះក្ស័យ
បងពិតជាស្មោះជាងនាងកង្រី 
បងច្បាស់ជាក្ស័យ បើមិនបានថ្លៃអើយ ។

បាត់អូន

ចង្វាក់ : Slow Rock
តុង : Eminor

ចូល | Em | D | C | B7 | 

វគ្គ១ | Em | G | E Em | E Em | A | B | Em G | C | B |
វគ្គ២ | Em | G | E Em | E Em | A | B | Em G | C B7 | Em |
បន្ទរ | Em | D | C | B | G | A C | B | B7 |
វគ្គ៣ | Em | G | E Em | E Em | A | B | Em G | C B7 | Em |

ភ្លេង | Em | D | C | B7 |
វគ្គ៤ | A | B | Em G | C B7 | - | 

ចប់ | Em | D | C | B7 | Em | D | C | B7 |

1. បាត់អូន បាត់សូន្យ គ្មានដំណឹង
ថ្មើនឹង រៀមធ្លាប់ តែរកអូន ម្ដេចបាត់សូន្យ
ល្ងាចហើយអូន ឮតែសត្វយំ ។

2. ថ្ងៃលិច លិចហើយ ណាព្រលឹង
ជឿងមេឃ ក្រហម ប្របមាត់ស្ទឹង គ្មានរំពឹង
តែព្រលឹង អូនឃ្លាតចេញឆ្ងាញ ។

R. យំ យំព្រោះបាត់អូន ស្នេហ៍ស្នង
រៀមធ្លាប់ថ្នមបី
រៀមស្រមៃ ឃើញស្រី បងស្រែកហៅអូន
អូន អូន អូន

3. ព្រលឹង ព្រលឹង ម្ដេចបាត់សូន្យ
ហ្វូងក្អែក ជួយស្រែក ហៅរកស្ងួន
គ្មានរំពឹង ថាបានឃើញ អូនក្នុងជាតិនេះ ។

ទ្រព្យគាប់ចិន្តា

ចង្វាក់ : Slow Rock
តុង : Fmajor

ចូល | F | F | C | F | C | F A# | F - |

វគ្គ១ | Am C | F | C F | A# | Am | F | Am Gm - | 
 | F | F | Am | F Dm | F - | F A# | 
ភ្លេង | F | F | C | F | C | F A# | F - |

វគ្គ២ដូចវគ្គមួយ

ចប់ | F | Am Dm | F C | F C | Dm - |

1. បើសិនអូនអោយរបស់អ្វីមួយ ប្រគល់មកបង
ស្រស់ពៅនួនល្អង បងក៏ទទួល តែមួយប៉ុណ្ណោះ
ទោះអូនអោយច្រើន ស្ទើរតែរាប់មិនអស់
បងក៏ទទួលដោយស្មោះ 
ស្នេហ៍បងទទួលយកត្រឹមមួយប៉ុណ្ណោះ
ជាទ្រព្យគាប់ចិន្ដា ប្រចាំជីវិត 
ស្លាប់រស់មិនគិតរក្សាអោយគង់
គឺស្នេហា ដែលអូនប្រគល់ទុកអោយប្រុសបង ។

2. អ្វីក្រៅពីនោះដែលពៅស្រីស្រស់ អោយប្រុសបងដែរ
ពេញចិត្តទាំងអស់ឥតខ្វះទេស្នេហ៍ធ្លាប់ថែត្រកង
ទោះនៅពេលអូនឃ្លាតកាយឆ្ងាយពីបង
ច្រើនថ្ងៃច្រើនខែកន្លង 
បងក៏នៅតែចាំនួនល្អងឥតប្រែក្រឡាស់
ផ្លាស់ពីស្នេហ៍ ស្នេហ៍យើងទេអូន
រឿងរ៉ាវអភ័ព្វបណ្ដែតចោលតាមក្បូន 
ចោលអោយឆ្ងាយ រ៉ាយរ៉ាប់ជាថ្មីរឿងស្រីនិងបង ។

ជើងមេឃពណ៌ខ្មៅ

ចង្វាក់ : Slow Rock
តុង : F#major

ចូល | F# | B | F# | A#M7 - |

វគ្គ១ | D#m | F# D#m | G#m | D#m D#7 | G#m | F# D#7 | G#m | C#7 - |
វគ្គ២ | D#m | F# D#m | G#m | D#m D#7 | G#m | F# C#7 | F# B | C#7 - |
បន្ទរ | D#m | G#m | D#m | D#m - D# A#7 | D#m | F# D#m | G#m | C#7 - |
វគ្គ៣ | D#m | F# D#m | G#m | D#m D#7 | G#m | F# C#7 | F# B | C#7 - |

ចប់ | F# | A#M7 - |

1. ជើងមេឃពណ៌ខ្មៅ ហៅបងលែងឮ អើយ
ស្រីណាមិនឈឺដួងចិត្តសោកា បើប្រុសក្បត់សម្បថស្នេហា 
ហ៊ានរៀបការផ្ទឹមនឹងគូថ្មី តើសល់អ្វីអោយខ្ញុំសង្ឃឹម ។

2. ស្ដាយព្រហ្មចារីយ៍ ស្ដាយវ័យក្រមុំ អើយ
មំមួយម៉ឺនឆ្នាំក៏មិនបាត់ដែរ ឱស្ពានអើយអាណិតខ្ញុំទេ
តើត្រូវជេរឬមិនត្រូវជេរ ប្រុសក្បត់ស្នេហ៍ចិត្តរេដូចភ្លៀង ។

R. ឱបងអើយបងអូនមិនខឹងទេ អូនមនជេរទេ
នៅតែស្នេហ៍ជានិច្ច អោយភ្លេចមិនភ្លេច
ថ្មីបើប្រុសមានល្បិច ស៊ូយំស្រស្រិចម្នាក់អែង ។

3. ពីតូចដល់ធំ ខ្ញុំយំធម្មតា អើយ
យំព្រោះស្នេហា មិនដែលយំទេ តែពេលនេះខ្ញុំយំគ្មានល្ហែរ
ខ្ញុំខំទប់ទឹកភ្នែកណាស់ដែរ តែទឹកភ្នែកនៅហូរដដែល ។

4. យប់នេះខ្ញុំយំ ស្រែកប្រាប់ធម្មជាតិ អើយ
ប្រាប់ស្រីអែទៀតកុំអោយដូចខ្ញុំ មែនស្នេហាផ្អែមជាងទឹកឃ្មុំ 
តែស្នេហាអាចអោយយើងយំ យំមិនបាត់អស់មួយជីវិត ។

ឆ្លើយចាសមកអូន

ចង្វាក់ : Slow Rock
តុង : Emajor

ចូល | E | B7 | C#m | F#m | B7 | E D | C D | E - |

វគ្គ១ | E B7 | E | F#m | B B7 | E | G#m C#7 | F#m | B7 - |
វគ្គ២ | E B7 | E | F#m | B B7 | E | G#m C#m B7 | E A | E - |
បន្ទរ | A | A Am | E | C#m | D#m | G#m | C#m | C#m C#7 | F#m | F#7 - |
វគ្គ៣ | E B7 | E | F#m | B B7 | E | G#m C#m B7 | E A | E - |

ចប់ | E - |

1. ឆ្លើយចាសមួយម៉ាត់ មិនខានទេស្ងួន
ស្នេហ៍មិនបានខ្លួនអូនមានខាតអ្វី
បងមិនបង្ខំអោយឆ្លើយទេស្រី
គ្រាន់តែអង្វររាល់ថ្ងៃ ចរណៃប្រណីបងទេ ។

2. ឆ្លើយចាសមកអូន បងសុមអង្វរ
ឆ្លើយដោយស្មោះសនិងចិត្តស្នេហា
ម្ដេចក៏ស្រីឆ្លើយត្រឹមតែនេត្រា
ខ្លាចអ្វីមួយម៉ាត់ពាក្យថា ស្នេហា ស្នេហា ស្នេហា ។

R. អូនអើយអូនបងស្រឡាញ់ ស្រឡាញ់ពេញចិត្ត
ជីវិតប្ដូរនឹងស្រី បងសូមតែអូនប្រណី
ឆ្លើយចាសមកស្រី ខ្មាស់អ្វីអៀនអ្វីព្រលឹង ។

3. ឆ្លើយចាសមកអូន ឆ្លើយចាសមកអូន
ម្ដេចក៏ស្ងាត់សូន្យមិនឮសម្ដី
ឬមួយព្រលឹងអូនមិនប្រណី
អាណិតបងទេឬអ្វី បានជាចរណៃនៅស្ងៀម ។

ចង់ត្រឹមតែឃើញភក្ត្រអូន

ចង្វាក់ : Slow Rock
តុង : Cmajor

ចូល | C | F | G | C F | C - |

វគ្គ១ | C | C C7 | Em | C | Am | Em | D | G - |
វគ្គ២ | C | C C7 | Em | C | Am | Em | C F | C C7 |
បន្ទរ | F | F C7 | Em | C C7 | F | Em | D | G - |
វគ្គ៣ | C | C C7 | Em | C | Am | Em | C F | C - |

ចប់ 

1. ចង់ត្រឹមតែឃើញភ័ក្ត្រអូន មិនបានខ្លួនក៏ហីទៅចុះ
ចង់ត្រឹមតែឃើញសម្រស ខ្លួននាងមិនដែលឃើញសោះ
ស្រស់អើយសែនស្រស់ម៉្លេះទេ ។

2. ចង់ត្រឹមតែឃើញដំណើរ រាងស្រីដើរក៏សមលើសគេ
បុណ្យអ្វីសាងពីបុបពេរ បានជាជាតិនេះមានស្នេហ៍
អោគេវងវែងគ្រប់គ្នា ។

R. ឃើញភ័ក្ត្រមួយដង អស់ក្ដីសៅហ្មងមួយគ្រា
បើឃើញរាល់ថ្ងៃ ហរទ័យកំព្រារ ក្លាយជាវិមានសុវណ្ណ ។

3. ចង់ត្រឹមតែឃើញនេត្រា រស្មីថ្លាដូចរស្មីច័ន្ទ្រ
បើសិនបានលូកដៃកាន់ ដូងចិត្តបងមានប៉ុន្មាន
ជូនកែវកល្យាណទាំងអស់ ។

គង់មានថ្ងៃស្រីដឹងខ្លួន

ចង្វាក់ : Slow Rock
តុង : Bmajor

ចូល | G#m | E | F# | B | B - |

វគ្គ១ | E | F# | B | B B7 | G#m G#m7 | F# | D#m | D#m - |
វគ្គ២ | E | F# | B | B B7 | G#m G#m7 | F# | B | B - |
បន្ទរ | G#m G#m7 | F# | G#m | G#m G#m7 | F# B | B F#7 | D#m | D#m - |
វគ្គ៣ | E | F# | B | B B7 | G#m G#m7 | F# | B | B - |

ចប់ | G#m E | F# | B - | 

1. គង់មានថ្ងៃស្រីដឹងខ្លួនមិនខាន ពេលដែលបានជួបនឹងវិបត្តិព្រោះស្នេហ៍
ពេលអូនអណ្តែត ខ្ពស់ដូចដួងខែ នឹកថាក្តីស្នេហ៍ អូនបានសុខសាន្ត

2. គង់មានថ្ងៃស្រីនឹកស្តាយកេរ្តិ៍ឈ្មោះ អស់ពីរោះ អស់មានអ្នកផងរាប់អាន
រស់ក្នុងភពស្នេហ៍ ដែលគ្មានទីឋាន រាល់ថ្ងៃរំខាន ដោយសារទឹកភ្នែក

R. រៀមអង្វរស្រី សូមក្តីមេត្តា វាសនារៀមដូចស្លឹកឈើចាកមែក
រៀមលង់ក្តីស្នេហ៍ ស្រីលង់ទឹកភ្នែក តើខំយំស្រែកៗរកអ្នកណា

3. ទោះសូរិយារះបំភ្លឺ ភពថ្មី ក៏ចិត្តស្រីនៅមិនអស់ក្តី ប្រាថ្នា
ព្រោះចិត្តវង្វេង ដោយកាមតណ្ហា គ្មានគ្រូពេទ្យណាអាចព្យាបាលបាន

ខឹងព្រោះស្រឡាញ់

ចង្វាក់ : Bolero Twist
តុង : Gmajor

ចូល | G | Em | C | D | G | Em | C | D | G - |

វគ្គ១ | G | Em | G Em | Am | D | Em | D | D7 - |
វគ្គ២ | G | Em | G Em | Am | D | D7 | G Em | G - |
បន្ទរ | Am | D | G | Em | Bm | Em | D | D7 - |
វគ្គ៣ | G | Em | G Em | Am | D | D7 | G Em | G - |

ចប់ |: D7 | G :| ដ៏ដែលៗ

1. បំណាច់ចិត្តស្នេហ៍ស្ទើរតែលេបបាន ស្ទើរតែលេបបាន ចំពោះកល្យាណប្រាណបងលែងគិត
បងត្រូវតស៊ូលុះសូន្យជីវិត លុះសូន្យជីវិត មិនអោយមាសស្និទ្ធរបេះបានគេ ។

2. អូនល្អទាំងអស់ស្រស់គ្មានទាស់ភ្នែក ស្រស់គ្មានទាស់ភ្នែក ពេញចិត្តអនេកដូចមេឃនិងខែ
ចិត្តបងស្រលាញ់ចុះចាញ់ក្ដីស្នេហ៍ ចុះចាញ់ក្ដីស្នេហ៍ ដូចខែរះពេញចុះចាញ់ពពក ។

R. ឆ្ងល់ណាស់ជួនកាលចិត្តបងឆាប់ខឹង បើព្រលឹងអូនស្ងៀមមិនសូវរាប់រក 
មនុស្សដ៏ទៃមិនខ្ចីនឹកភ្នក មិនខ្ចីនឹកភ្នក ចំពោះពន្លកខឹងផងស្នេហ៍ផង ។

3. ទើបតែឥឡូវបងបានដឹងច្បាស់ បងបានដឹងច្បាស់ ថាខឹងពីព្រោះសេចក្តីស្នេហ៍ស្នង 
ប្រច័ណ្ឌនឹងស្នេហ៍បែរខឹងនួនល្អង បែរខឹងនួនល្អង កុំប្រកាន់បងខឹងព្រោះស្រលាញ់ ។

កន្លង់ផ្ញើប្រាណ

ចង្វាក់ : Bolero Twist
តុង   : F#major

ចូល  | D#m C# - | F# D#m - | D#m C#  - F# | - |

វគ្គ១ | F# D#m | F# | B | C# | G#m | D#m | G#m | C#7 |
វគ្គ២ | F# D#m | F# | B | C# | G#m | D#m | G#m C#7 | F# |
បន្ទរ | D#m | B | C#7 | F# | C# | F# | B | G#m | C#7 - |
វគ្គ៣ | F# D#m | F# | B | C# | G#m | D#m | G#m C#7 | F# |

ចប់ | F# | F# B A#m - |

1. បុប្ផា រីកស្រស់ល្អត្រចង់ នាំអោយកន្លង់ ចង់ក្រេបលំអង
បើឃើញ ផ្ការីកម្ដងៗ ទុក្ខសោកសៅហ្មង រលាយរលត់ពីឱរ៉ា ។

2. ផ្កាអើយ គួរអាសូរចិត្ត ទុក្ខសោករួមរឹត ព្រោះក្ដីស្នេហា
សូមផ្ញើ ទាំងខ្លួននិងសង្ខារ បើសិនមិនមេត្តា កន្លង់លាផ្កា
វិលទៅស្រុកវិញ ។

R. ស្រណោះ រដូវផ្ការីក សន្សើមរោយពាសមេឃ 
ផ្ការីកដោយគ្មានទោម្នេញ
ស្រង់ជាតិ មិនអោយឃ្លាតឃ្លាចេញ 
ស្នេហាពោរពេញ វេញជាប់ មិនអាច ស្រាយបាន ។

3. បើចិត្ត កន្លង់ស្មោះម្លឹងៗ ម្ដេចនៅតែខឹង ទួញយំបោកប្រាណ
ឬមួយ កន្លងជាតិតិរច្ឆាន មិនសមនឹងផ្ញើប្រាណ ទើបបានជាផ្កា
មិនត្រាប្រណី ។

កណ្ដាលដួងចិត្ត

ចង្វាក់ : Bolero Lent
តុង : Fmajor

ចូល | F | C | F | C | C | A# | C | F | F C7 | 

វគ្គ១ | F | F | A# | C | Am | Gm C7 | F | Am | F Gm | C7 |
វគ្គ២ | F | F | A# | C | Am | Gm C7 | F | Am | F | F F7 |
បន្ទរ | A# | A# | A# | Dm | Gm | Dm | A# | Gm C7 |
វគ្គ២ | F | F | A# | C | Am | Gm C7 | F | Am | F | F F7 |

ចប់ | F | C | F | C | C | A# | C | F | F C7 | 

1. ខ្ញុំរួចទោស ផុតជ្រោះស្នេហា ឋានវិមានសោកា 
ជារឿងទុក្ខារីងរៃ 
សូមលាហើយ ព្រោះអស់និស្ស័យ អស់និស្ស័យ 
ដើម្បីកុំអោយតណ្ហា ផ្ដន្ទាថា ខ្ញុំជាជនសំណល់ ​។

2. ជីវិត្តថ្លៃ ចៃដន្យវាសនា ស្ដាយលោហិតមាតា 
ដែលអស់សង្ខារខានយល់
យើងទាំងពីរ ឆ្លងផុតឋានអំពល់ ឋានអំពល់ 
រួមវាសនាសាងឫសគល់ ផុតខ្វល់ ពីអំរែកកម្ម ។

R. សូម ប្រកាស់ដល់អស់ទេវតា ជួយចាំរឿងស្នេហា 
កណ្ដាលដួងចិត្តនៃខ្ញុំ
សូមអោយចិន្ដា នៃបុប្ផាក្រពុំ មករួបរួមមនោរម្យ 
ព្រមជាគូវាសនា ។

3. ឱកណ្ដាល ថ្នាលជីវិតចុងក្រោយ អូនកុំបណ្ដោយ 
អោយមានចិត្តប្រេះឆា
ជួយអាណិត ដល់ជីវិតកំព្រា កំព្រា 
ជួយបងផងណាពុំងា រួមរស់ជាគ្នា លុះគ្រាអវសាន ។